khmer eng
  • អំពីថវិកាស្វយ័តរបស់ព្រឹទ្ធសភា

               ព្រឹទ្ធសភាមានថវិកាស្វយ័តសម្រាប់ដំណើរការ ។ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដោយ មានការ​ចូលរួម​ពី​តំណាងគណៈកម្មការនានារបស់ព្រឹទ្ធសភា មានភារកិច្ចពិនិត្យ និង​លើក​​​​យោបល់ក្នុងគម្រោងថវិកាប្រចាំ ឆ្នាំរបស់ព្រឹទ្ធសភា ដែលរៀបចំដោយ​អគ្គ​លេខា​ធិការដ្ឋានព្រឹទ្ធសភា ដើម្បីសុំការយល់​ព្រមពីគណៈ​កម្មាធិការអចិ​ន្ត្រៃយ៍ ព្រឹទ្ធសភាពិនិត្យ សម្រេច ហើយបញ្ជូនសេចក្តី​ស្នើថវិកា​នោះ ទៅក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដាក់បញ្ចូលទៅ​ក្នុងគម្រោង​ថវិកា​ជាតិ តាមការកំណត់ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។          រាល់ចំណាយថវិការបស់ព្រឹទ្ធសភា ត្រូវមានតម្លាភាព និងធានាផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងសមធម៌ជូនព្រឹទ្ធសភា គណៈកម្មការនានារបស់ព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ។          បែបបទចំណាយថវិការបស់ព្រឹទ្ធសភា ត្រូវកំណត់ដោយសេចក្តីសម្រេចប្រចាំឆ្នាំ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ។          អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទទួលខុសត្រូវធ្វើរបាយការណ៍ចំណាយថវិកាព្រឹទ្ធសភានៅរាល់ ៦ខែម្តង និង ក្នុងរាល់ដំណាច់ឆ្នាំ និងដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភាពិនិត្យសម្រេច ក្រោយពីមានការវាយតម្លៃ និងសេចក្តីសន្និដ្ឋានពីគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ​ ធនាគារ និងសវនកម្ម ព្រមទាំងមានការចូលរួម​ពីតំណាងគណៈ​កម្មការ នានា​របស់ព្រឹទ្ធសភាផង លើកលែងតែរបាយ​ការណ៍ទូទាត់ ថវិកា​ដំណា​ច់ឆ្នាំ​ ក្រោយពីគណៈកម្មាធិការ​អចិន្ត្រៃយ៍​ពិនិត្យ សម្រេចហើយ​ ត្រូវ​បញ្ជូនទៅក្រសួងសេដ្ឋកិច្ចនិងហិរ​ញ្ញ​វត្ថុ ដើម្បីរៀបចំបញ្ចូលក្នុងសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ ។