×
ទំព័រដើម
អំពីព្រឹទ្ធសភា
ប្រវត្តិព្រឹទ្ធសភា
អង្គការលេខ
ស្វែងយល់បន្ថែមពីព្រឹទ្ធសភា
បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
ព្រឹទ្ធសភានាពេលបច្ចុប្បន្ន
ព្រឹទ្ធសភាពីអតីតកាល
សមិទ្ធផលព្រឹទ្ធសភា
ថ្នាក់ដឹកនាំ
នីតិកាលទី៥
នីតិកាលទី៤
នីតិកាលទី៣
នីតិកាលទី២
នីតិកាលទី១
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
អំពីអគ្គលេខាធិការដ្ឋាន
សមាសភាពថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាន
ច្បាប់លក្ខន្តិកៈមន្រ្តីរាជការ
ការបោះពុម្ពផ្សាយ
របាយការណ៍
ទស្សនាវដ្តី
សៀវភៅថ្មីៗ
ទំព័រដើម
អំពីព្រឹទ្ធសភា
ប្រវត្តិព្រឹទ្ធសភា
អង្គការលេខ
ស្វែងយល់បន្ថែមពីព្រឹទ្ធសភា
បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
ព្រឹទ្ធសភានាពេលបច្ចុប្បន្ន
ព្រឹទ្ធសភាពីអតីតកាល
សមិទ្ធផលព្រឹទ្ធសភា
ថ្នាក់ដឹកនាំ
នីតិកាលទី៥
នីតិកាលទី៤
នីតិកាលទី៣
នីតិកាលទី២
នីតិកាលទី១
សមាជិកព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋាន
អំពីអគ្គលេខាធិការដ្ឋាន
សមាសភាពថ្នាក់ដឹកនាំ
រចនាសម្ព័ន្ធអគ្គលេខាធិការដ្ឋាន
ច្បាប់លក្ខន្តិកៈមន្រ្តីរាជការ
បទបញ្ជាផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន
ក្រមសីលធម៌មន្ត្រីរាជការ
ទស្សនៈវិស័យ ២០២១-២០៣០
សមិទ្ធផលអគ្គលេខាធិការដ្ឋាន
ការបោះពុម្ពផ្សាយ
របាយការណ៍
ទស្សនាវដ្តី
សៀវភៅថ្មីៗ
×
អំពីព្រឹទ្ធសភា
សាវតារព្រឹទ្ធសភា
ការរៀបចំ និងប្រព្រឹត្តទៅរបស់ព្រឹទ្ធសភា
លក្ខខណ្ឌ និងដំណើរការនៃការបោះឆ្នោតសមាជិកព្រឹទ្ធសភា
សញ្ញាសក្តិ និងឯកសណ្ឋាន
ភាពខុសគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភា
អំពីការបង្វិលទៅ បង្វិលមកវាងរដ្ឋសភា និងព្រឹទ្ធសភា
អំពីការទុកជាប្រញាប់
ការចូលជាធរមាននៃច្បាប់
នីតិវិធីនៃការពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ឫសេចក្តីស្នើច្បាប់ ឫបញ្ហាទាំងពួង
ការប្រជុំព្រឹទ្ធសភា
អំពីថវិកាស្វយ័តរបស់ព្រឹទ្ធសភា
ឋានៈបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភា
ចក្ខុវិស័យ និងយុទ្ធសាស្រ្តនៃការដឹកនាំព្រឹទ្ធសភា ២០២១-២០៣០
ព្រឹទ្ធសភានាពេលបច្ចុប្បន្ន
ព្រឹទ្ធសភាពីអតីតកាល
សមិទ្ធផល
ទំព័រដើម
/ អំពីព្រឹទ្ធសភា / អំពីការបង្វិលទៅ បង្វិលមកវាងរដ្ឋសភា និងព្រឹទ្ធសភា
អំពីការបង្វិលទៅបង្វិលមករវាងរដ្ឋសភា និងព្រឹទ្ធសភា
ព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់ ក្នុងរយៈពេលមួយខែយ៉ាងយូរលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ដែលរដ្ឋសភាបានអនុម័តយល់ព្រមជាលើកដំបូងរួចហើយ ព្រម ទាំងលើបញ្ហាទាំងពួង ដែលរដ្ឋសភាបានដាក់ឱ្យពិនិត្យ ។ បើ ជាការប្រញាប់ រយៈពេលនោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ ។ បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម ឬពុំបានឱ្យយោបល់សោះ ក្នុងរយៈពេលដែលមានកំណត់ទុកហើយ នោះ ច្បាប់ដែលរដ្ឋសភាបានអនុម័តហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ ។ បើព្រឹទ្ធសភា សុំឱ្យកែសម្រួលលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះ រដ្ឋសភាត្រូវយកមកពិចារណាភ្លាមជាលើកទីពីរ ។ រដ្ឋសភាត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុចណាដែលព្រឹទ្ធសភាសុំឱ្យកែសម្រួល ដោយ បដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ ។ ការបង្វិលទៅវិញទៅមករវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេលមួយខែ ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសម្រេចពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃ បើជាការប្រញាប់ ។ បើរដ្ឋសភាទុកឱ្យហួសរយៈពេលកំណត់ ឬពន្យាពេល ដែលបានកំណត់ទុកសម្រាប់ពិនិត្យនោះ រយៈពេលជាគោលការណ៍ សម្រាប់រដ្ឋសភា និងព្រឹទ្ធសភា ត្រូវបន្ថែមឱ្យស្មើគ្នាដែរ ។ បើព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាចនឹងយកមក ពិចារណាជាលើកទីពីរបានមុនរយៈពេលមួយខែទេ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃ បើពិនិត្យពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់។ ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ជាលើកទីពីរនេះ រដ្ឋសភាត្រូវអនុម័តដោយវិធីបោះឆ្នោតចំហ និងយកតាមមតិភាគច្រើនដាច់ខាត ។ សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ណាដែលបានសម្រេចដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅប្រកាសឱ្យប្រើ ។
គំនូសបំព្រួញអំពីការបង្វិលទៅបង្វិលមក
រវាងរដ្ឋសភា និងព្រឹទ្ធសភា
មាត្រា១១៣ថ្មី រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
វាក្យខណ្ឌទី៣ វាក្យខណ្ឌទី៤ និងវាក្យខណ្ឌទី៥
ក្នុងករណីដែលព្រឹទ្ធសភាបដិសេធ
(មាត្រា១១៣ ថ្មី វាក្យខណ្ឌទី៦ និងទី៧)