khmer eng
  • ការចូលជាធរមាននៃច្បាប់

            រដ្ឋសភា​​ ពេល​​ទទួល​​​បាន​​យោ​បល់​​​យល់​​​ព្រម​​​លើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​ ឬ​​សេចក្តី​​​ស្នើ​​ច្បាប់​​​ពី​​ព្រឹទ្ធសភា​​ ត្រូវ​​បញ្ជូន​​ទៅ​រាជ រដ្ឋា​ភិ​បាល​ ដើម្បី​​បន្ត​​នីតិវិធី​​បង្គំ​​ទូល​​ថ្វាយ​ព្រះ​មហាក្សត្រ​ ឡាយ​​ព្រះហស្ត​លេខា​​លើ​ព្រះរាជ​ក្រម​ប្រកាស​​ឱ្យ​​ប្រើ​ ។

            មាត្រា​២៨​ថ្មី វា​ក្យខ័ណ្ឌ​​ទី​១ នៃ​​រដ្ឋធម្មនុញ្ញ ចែង​ថា «​ព្រះមហាក្សត្រ ទ្រង់​ឡាយ​ព្រះហស្តលេខា​លើព្រះរាជ​ក្រមប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ ច្បាប់​ដែល​រដ្ឋសភាបាន​អនុម័ត និង​ព្រឹទ្ធសភា​បានពិនិត្យ​ចប់សព្វគ្រប់​រួចហើយ និង​ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា លើ​ព្រះរាជក្រឹត្យ​តាមសេចក្តី​ស្នើសុំពីគណៈ​រដ្ឋមន្រ្តី »

            មាត្រា​៩៣​ថី្ម នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា «​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ ចប់​សព្វគ្រប់​រួចហើយ ហើយ​ត្រូវ​បាន​ព្រះ​មហាក្សត្រ ទ្រង់​ឡាយ​ព្រះហស្តលេខា​ប្រកាសឱ្យ​ប្រើ ត្រូវ​ចូល​ជាធរ​មាននៅរាជធានី​ភ្នំពេញ ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ​គត់ ក្រោយ​ពីថ្ងៃ​ប្រកាសឱ្យ​ប្រើ និង​នៅទូទាំង​ប្រទេស ក្នុង​រយៈពេល​ម្ភៃថ្ងៃគត់ ក្រោយ​ពីថ្ងៃប្រកាស​ឱ្យប្រើ ។ ប៉ុន្តែ​បើច្បាប់នេះបាន​ចែងថា ជាការ​ប្រញាប់ ច្បាប់ នេះ​ត្រូវចូលធរមានភ្លាមនៅទូទាំង​ប្រទេស ក្រោយ​ថ្ងៃប្រកាស ឱ្យប្រើ »

            ច្បាប់​ដែលព្រះមហាក្សត្រ ទ្រង់​បានឡាយ​ព្រះហស្តលេខាប្រកាស​ឱ្យប្រើ ត្រូវ​ចុះក្នុង​រាជកិច្ច និង​ផ្សព្វផ្សាយនៅទូទាំង​ប្រទេស ឱ្យទាន់​តាមពេលវេលា​កំណត់ខាង​លើ ។

    គំ​នូស​បំព្រួញ អំពី​នីតិវិធី​ក្នុងការ​ពិនិត្យ និង​អនុម័តរវាង​រដ្ឋសភា និង​ព្រឹទ្ធសភា

     សម្គាល់ :

    (១) ដំណើការការងារក្នុងរដ្ឋសភា និងព្រឹទ្ធសភា ។

    (២) ការបង្វិលទៅបង្វិលមករវាងរដ្ឋសភា និងព្រឹទ្ធសភា ។