



នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅភូមិស្រែផល ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការចូលរួមអមដំណើរដោយលោកមេ លោកស្រីមេឃុំ មេភូមិ និងសមាជិកក្រុមប្រឹក្សាឃុំ។
ជាមួយនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងអ្នកមិនទាន់បានចុះឈ្មោះត្រូវទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះ ដើម្បីត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នាថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ នាងពេលខាងមុខ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៨ ឆ្នាំ២០២៨ ផងដែរ។
នាឱកាសនោះផងដែរ ឯកឧត្ដមបានជូនសារុងម្នាក់ៗចំនួន១ និងថវិកាចំនួន២០.០០០រៀលផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨