ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំអូរស្វាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន៤៣៣នាក់
 
ចែករំលែក ៖

នារសៀលថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល​ និងសួរសុខទុក្ខថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំអូរស្វាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន៤៣៣នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សាឫទ្ធីសែនជ័យ១ ភូមិឫទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត បាននាំយកមកនូវអំណោយមួយចំនួនសម្រាប់ចែកជូនប្រជាពលរដ្ឋចូលរួមដោយក្នុងម្នាក់ទទួលថវិកា១០,០០០រៀល និងសារុងចំនួន១, លោកគ្រូ អ្នកគ្រូទទួលបានថវិកាក្នុងមួយនាក់ចំនួន៥០,០០០រៀល និងសារុងចំនួន១, សិស្សានុសិស្សក្នុងមួយនាក់ទទួលបានសម្ភារសិក្សាចំនួន១ឈុត និងថវិកាចំនួន៥,០០០រៀល, ប្រជាការពារក្នុងមួយនាក់ទទួលបានថវិកាចំនួន៣០,០០០រៀល និងសារុងចំនួន១,​ ឧបត្ថម្ភសាលាបឋមសិក្សា​ ឫទ្ធី​ សែនជ័យចំនួន​ ៩០០,០០០រៀល ឧបត្ថម្ភស្រុកបូរីអូរស្វាយសែនជ័យនូវថវិកាចំនួន៥០០,០០០រៀល។ ​ សរុបថវិកាចំណាយចំនួន ៨,៦១១,៤០០រៀល៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ