លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីពិនិត្យសុខភាព និងអនាម័យកុមារ  របស់គ្លីនិក ម៉ើ ឌល់សេត សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី
 
ចែករំលែក ៖

នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាអនុប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យសុខភាព និងអនាម័យកុមារ ចំនួន១៥០នាក់ របស់គ្លីនិក ម៉ើ ឌល់សេត សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ស្ថិតនៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភព៖ ក្រុមជំនួយការលោក​ជំទាវ ម៉ាណ ណាវី​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ