ឯកឧត្តម ងួន សុខវេង អនុញ្ញាតឱ្យលោក ង៉ែត លីស៊ីង ចូលជួបសម្តែងការគួរសម និងជម្រាបលា
 
ចែករំលែក ៖

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ងួន សុខវេង អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ បានអនុញ្ញាតឱ្យ លោក ង៉ែត លីស៊ីង ជនជាតិខ្មែរ ជានិស្សិតឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្រ្តភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ធ្វើកម្មសិក្សានៅនាយកដ្ឋានកិច្ចការហ្រ្វង់កូហ្វូន នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញកម្មសិក្សារយៈពេល១ខែកន្លះ នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ អំឡុងពេលបំពេញកម្មសិក្សា លោកបានខិតខំអនុវត្តការងារជាក់ស្តែង និងបានសិក្សាស្វែងយល់អំពីស្ថាប័នព្រឹទ្ធសភា ព្រមទាំងបានអនុវត្តការងារជាក់ស្តែងផ្នែកពិធីការនៅនាយកដ្ឋានពិធីការ។

ប្រភព៖ នាយកដ្ឋាន​កិច្ច​ការ​ហ្វ្រង់កូហ្វូន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ