គណៈកម្មការទី៥ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព ឯកឧត្តម ឈិត គឹមយាត ប្រធានគណៈកម្មការស្តីទី ដើម្បីពិនិត្យលើរបៀបវារៈ និងបញ្ហាផ្សេងៗ
នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២:៣០នាទីរសៀល គណៈកម្មការទី៥ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព ឯកឧត្តម ឈិត គឹមយាត ប្រធានគណៈកម្មការស្តីទី ដើម្បីពិនិត្យលើរបៀបវារៈទី១-ពិនិត្យរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការប្រចាំខែកក្កដា ទី២-រាយការណ៍ថវិកា-ចំណូលចំណាយថវិការបស់គណៈកម្មការប្រចាំខែកក្កដា និងទី៣-បញ្ហាផ្សេងៗ នៅបន្ទប់ប្រជុំគណៈកម្មការ។