khmer eng
  • ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន​ ថែមទាំងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនលោកស្រី ស៊ន សុធី សមាជិកាក្រុមប្រឹក្សាស្រុក និងក្រុមគ្រួសារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមជាមួយគណៈអភិបាលស្រុក និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកដំណាក់ចង្អើរ ខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និង នាំយកអំណោយរួមមាន ទឹកបរិសុទ្ធ ទឹកផ្លែឈើ ទឹកត្រចៀកកាំ ទឹកគោឆៅ មី ម៉ាស់ អាល់កុល និងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនលោកស្រី ស៊ន សុធី សមាជិកាក្រុមប្រឹក្សាស្រុក និងក្រុមគ្រួសារ ( ប្ដី និងកូន ) ដែលមានវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ចរិយាវង្ស ស្ថិតនៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ