khmer eng
  • នៅសាលប្រជុំសាលាស្រុក អូរជ្រៅ ឯកឧត្តម អន ស៊ុំ និងឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត
     
    ចែករំលែក ៖

    នារសៀលថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំសាលាស្រុក អូរជ្រៅ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការ គណ:កម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធាន និងសមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ក្រុមការងារខេត្ត លោក អភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ឃុំ សរុបចំនួន៤៨នាក់។ ក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ការឆ្លងដែនដោយខុសច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ពិសេសជម្រុញការចាក់វ៉ាក់សាំងដល់មនុស្សចាស់ និងកុមារមានអាយុពី ១២ឆ្នាំឡើងទៅ និងបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញប្រជាពលរដ្ឋឱ្យមានទំនុកចិត្តលើការដឹកនាំរបស់អាជ្ញាធរ។ បន្តរួមគ្នាអនុវត្តជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន