ឯកឧត្តម ជឹម លាវ បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក ស្រី សាវឿន សមាជិកក្រុមប្រឹក្សាស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានទទួលមករណភាពដោយសារជំងឺCovod-19
ល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកគណៈកម្មការទី៣ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ ឯកឧត្តម លោកជំទាវ ជាសមាជិកាព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក ស្រី សាវឿន សមាជិកក្រុមប្រឹក្សាស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានទទួលមករណភាពដោយសារជំងឺCovod-19 កាលពីថ្ងៃទី២០ ខែកញ្ញា ២០២១ នាឱកាសនោះឯកឧត្តម លោកជំទាវ បានចូលជាបច្ច័យចំនួន ៣០០.០០០៛ ដល់គ្រួសារសពផងដែរ ។