ឯកឧត្តម ឈើយ ចាន់ណា បានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត ចំនួន១០គ្រួសារ រស់នៅសង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ អំណោយគ្រឿងឧបភោក បរិភោគរួមមាន អង្ក ២០គីឡូក្រាម, មី ១កេះ, ទឹកសុទ្ធ ៥យួរ, ទឹកវីតាល់ ១កេះ និងថវិកា២០មុឺនរៀល សម្រាប់មួយគ្រួសារ ត្រូវបានឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម មួង យក់សាន សមាជិកក្រុមប្រឹក្សាខេត្ត លោក អុឹង ឡាយឆាយ សមាគមន៍ព្រះវិហារចិនតាតឺហ្វ័រយាន សមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ និងក្រុមយុវជនសសយកខេត្ត បានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត ចំនួន១០គ្រួសារ រស់នៅសង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលនេះ ឯកឧត្តម បានកោតសរសើរដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសការងារចាក់វ៉ាក់ជូនយុវជន និងកុមារ និងបន្តគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។