khmer eng
  • ឯកឧត្តម ម៉ែន ស៊ីផាន់ អញ្ជើញជួបពិភាក្សាការងារដែលបម្រើឱ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារដែលបម្រើឱ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្នុងឱកាសនោះដែរឯកឧត្តមបានឧបត្ថម្ភថវិកាជូនដល់អ្នកមកចូលរួមថវិកាចំនួន ៤៥០ ០០០រៀល ឧបត្ថម្ភជូនរដ្ឋបាលឃុំចំនួន ២០ ០០០រៀល បន្តចុះសួរសុខទុក្ខគ្រួសារក្រីក្រ ចំនួន ៥គ្រួសារ ដោយឧបត្ថម្ភថវិកា ២៥០ ០០០រៀល ឧបត្ថម្ភជូនគ្រួសារសព ២គ្រួសារ ២០០ ០០០រៀល ចូលរួមបុណ្យកឋិន ២វត្ត ៤០០ ០០០រៀល។ សរុបថវិការួមមានចំនួន ១ ៥០០ ០០០រៀល (មួយលានប្រាំរយពាន់រៀល)។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម