នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនជីហ្គូ គ្លូបល់ (G.go Global) ចូលជួបសម្តែងការគួរសម ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន លេខាធិការ និងសមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។ ក្នុងឱកាសជួបសម្តែងការគួរសមនោះ លោកតំណាងក្រុមហ៊ុនជីហ្គូ គ្លូបល់ បានថ្លែងអំណរគុណដល់លោកជំទាវ ទី បូរ៉ាស៊ី ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានជួបសម្តែងការគួរសម និងជូនកន្ត្រកផលិតផល Saffron ជូនដល់លោកជំទាវប្រធាន និងអ្នកចូលរួម។ បន្ទាប់មកលោកជំទាវ ទី បូរ៉ាស៊ី បានថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុនផងដែរ។