ឯកឧត្តម ជឹម លាវ និងលោកជំទាវ ស៊ី វណ្ណថា បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់សាលារៀនមួយខ្នង ស្ថិតនៅសាលាបឋមសិក្សាប្រខ្នោ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ និងជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ និងជាសមាជិកាព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់សាលារៀនមួយខ្នង មានបួនបន្ទាប់ជាអំណោយរបស់ឯកឧត្តម ឈឿន កុសលវីរៈ ស្ថិតនៅសាលាបឋមសិក្សាប្រខ្នោ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ និងលោកជំទាវកត្តិបណ្ឌិត អ៊ុក ម៉ាលី ។