ឯកឧត្ដម គង់ សារាជ បានអញ្ជើញចុះយកសម្ភារៈមួយចំនួនជូនថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវៈភាពខ្វះខាតក្នុងខេត្ត
នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា នឹងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះយកសម្ភារៈមួយចំនួនជូនថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវៈភាពខ្វះខាតក្នុងខេត្ត ។ សម្ភារៈទាំងនោះរួមមាន៖ អាវរងា ចំនួន៤០០អាវ ភួយចំនួន១០០ភួយ ទឹកត្រី១៥០យួរ ទឹកស៊ីអ៊ីវ ១៥០យួរ ។