ឯកឧត្តម ហែម ខន អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំស្វាយចចិប និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង
នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំស្វាយចចិប ដើម្បីឈ្វេងយល់អំពីលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតថ្មី ការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ និងលទ្ធផលស្តីពីការអភិវឌ្ឍឃុំ រយៈពេល ៥ឆ្នាំ (ពី២០១៧-២០២២) ព្រមទាំងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ឃុំឆ្នាំ២០២២-២០២៧ ស្ថិតនៅសាលាឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំរួចមក ឯកឧត្តមអនុប្រធានគណៈកម្មការ បានបន្តជួបសំណេះសំណាល និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋទ័លក្រ និងលោកតា លោកយាយចាស់ជរាចំនួន ៧៥នាក់ ដោយក្នុងម្នាក់ៗទទួលបានភួយ០១ និងថវិកាចំនួន ៥០,០០០រៀល។ ដោយឡែកអាជ្ញាធរឃុំចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន៥០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ៨៤០,០០០រៀល៕