khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញនាំយកអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ជូនដល់លោកយាយ លោកតាដែល មានវ័យចាប់ពី៨០ឆ្នាំឡើងចំនួន១១០នាក់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក បានអញ្ជើញនាំយកអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់លោកយាយ លោកតា មានវ័យចាប់ពី៨០ឆ្នាំឡើងចំនួន១១០នាក់ នៅសាលាឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។លោកតា លោកយាយម្នាក់ៗទទួលបានអាវរងា ១ ភួយ ១ ក្រម៉ា ១ ប្រេងកូឡា ១ តែ១កព្ចាប់ស្កសរ ១គីឡូក្រាម អំបិល ១កព្ចាប់ ទឹកដោះគោ ១កប៉ុង ថវិកា២០.០០០រៀល។ ឯកឧត្តម បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា និងសម្ដេចនាយករដ្ឋមន្រ្តី បានអំពាវនាវ និងផ្តាំផ្ញើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់គាំទ្រគ្រប់មធ្យោបាយលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ឱ្យកាន់តែល្អប្រសើរថែមទៀត ពិសេសការឧបត្ថម្ភគាំទ្រដល់ជនចាស់ជរាពិការភាពនៅតាមមូលដ្ឋានសហគមន៍ បន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងសមាគមមនុស្សចាស់នៅតាមសហគមន៍ ឃុំ-សង្កាត់ ក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក ជាពិសេសមនុស្សចាស់ជរាពិការមនុស្សចាស់ជរា មានជំងឺ និងគ្មានទីពឹង។ អប់រំសីលធម៌ ទំនៀមទំលាប់ល្អ ដល់សិស្ស និស្សិត ឱ្យចេះគោរព និងស្គាល់គុណតម្លៃមនុស្សវ័យចាស់ លើកទឹកចិត្តចំពោះយុវជនឱ្យស្ម័គ្រចិត្តជួយដល់មនុស្សចាស់ និងរៀបចំឱ្យមនុស្សគ្រប់វ័យទាំងអស់ធ្វើការជាមួយគ្នា និងការចែករំលែកបទពិសោធ និងចំណេះដឹងគ្នាទៅវិញទៅមក។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត