khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធរឃុំ និងប្រជាពលរដ្ឋឃុំត្រពាំងវែង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំត្រពាំងវែង និងប្រជាពលរដ្ឋចំនួន ១០១នាក់  ដើម្បីស្វែងយល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការអនុវត្តកម្មវិធីនយោបាយភូមិឃុំ មានសុវត្ថិភាពនៅមូលដ្ឋានឃុំ។

    ឯកឧត្តមប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តអនុវត្តវិធានសុខាភិបាល ហើយត្រូវត្រៀមលក្ខណៈសម្បត្តិ និងឯកសារឱ្យបានគ្រប់គ្រាន់ សម្រាប់ទៅចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

    ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាដល់អាជ្ញាធរឃុំ និងប្រជាពលរដ្ឋទាំង១០១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ៤,២១៨, ០០០រៀល(បួនលានពីរសែនមួយម៉ឺនប្រាំបីពាន់រៀល) និងឧបត្ថម្ភថវិកាចំនួន២,១០០ដុល្លារ បន្ថែមទៀត ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំត្រពាំងវែង៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail