khmer eng
  • ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដើម្បីពិនិត្យពិភាក្សាលើការងារសំខាន់ៗចំនួន ០៤ រួមមាន៖
    ១-ឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ប្រចាំឆ្នាំ២០២១
    ២-ឆ្លងផែនការប្រតិបត្តិឆ្នាំ២០២២របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
    ៣-ពិនិត្យពិភាក្សាអំពីថវិកា
    និង៤-បញ្ហាផ្សេងៗ និងការចូលរួមជាមតិយោបល់របស់ឯកឧត្តមសមាជិកក្រុម ។
    កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុម និងប្រធាននាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា