khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកបច្ច័យចំនួន2លានរៀល ចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី និងប្រគេនព្រះគ្រូចៅអធិការវត្តបាគង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទ23 ខែមករា ឆ្នាំ2022 លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី5 ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី8 បានអញ្ជើញនាំយកបច្ច័យចំនួន2លានរៀល ចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី និងប្រគេនព្រះគ្រូចៅអធិការវត្តបាគង ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកកំពង់ស្វាយ លោកស្រីអភិបាលរងស្រុក លោកស្រីមេឃុំ និងលោក លោកស្រីក្រុមការងារមួយចំនួន នៅក្នុងឱកាសនោះលោកំទាវបានជូនសម្ភារមួយចំនួនរួមមាន ក្រណាត់ស ក្រមា និងថវិកាមួយចំនួនជូនដល់លោកយាយជី លោកតាជី ស្ថិតនៅវត្តបាគង ភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា