khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រឹក្សាឃុំទាំង១០ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    នាថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រឹក្សាឃុំទាំង១០ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សរុបចំនួន៧០រូប ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក និងលោកអភិបាល អភិបាលរងស្រុក ស្ថិតនៅសាលប្រជុំសាលាឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្រោយពីបានស្ដាប់របាយការណ៍ អំពីសភាពការណ៍ទូទៅរបស់ស្រុករួចមក ឯកឧត្តម បានពាំនាំនូវការសុខទុក្ខពីសម្ដេចប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត អនុប្រធានទី២ ព្រឹទ្ធសភា ចំពោះក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងប្រជាពលរដ្ឋទូទាំងស្រុក ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនលើការងារភូមិ ឃុំ មានសុវត្ថិភាព ការបម្រើសេវាសាធារណ: សុខុមាលភាពប្រជាពលរដ្ឋ ការងារអភិវឌ្ឍមូលដ្ឋាន ពិសេសការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ល។ ជម្រាបជូនសង្ខេបអំពីមុខងាររដ្ឋសភា ព្រឹទ្ធសភា និងតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ។ ឯកឧត្តម ក៏បានរំលឹកពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ព្រមទាំងជម្រុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជម្រុញគ្រប់ៗគ្នា។ ចុងបញ្ចប់ ឯកឧត្តមបានឧបត្តម្ភអាកុល ម៉ាស ជូនគ្រប់ឃុំ សាលាស្រុក មណ្ឌលសុខភាព ថវិកាមួយចំនួដល់អ្នកចូលរួមផងដែរ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail