លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៩:០០ព្រឹក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើ ៖
១-ឯកសារដែលបានធ្វើ សម្រាប់ជំនួបជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នាពេលខាងមុខ។
២-សំណួរ របស់សមាជិក សមាជិកាគណៈកម្មការសម្រាប់ជំនួបជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នាពេលខាងមុខ។
៣-សេចក្តីព្រាងគោលបំណង កម្មវិធី ចុះបេសកកម្មខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ។
៤-របាយការណ៍ចំណូល-ចំណាយថវិការបស់គណៈកម្មការប្រចាំខែមករា ឆ្នាំ២០២២
៥-បញ្ហាផ្សេងៗ៕