លោកជំទាវ មាន សំអាន បានញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នពង្រឹងសមត្ថភាពដល់ស្រ្តីថ្នាក់ដឹកនាំស្រុក ឃុំ របស់សមាគម នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្នុងស្រុកបារាយណ៍ ស្រុកតាំងគោក និងស្រុកសន្ទុក នៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នពង្រឹងសមត្ថភាពដល់ស្រ្តីថ្នាក់ដឹកនាំស្រុក ឃុំ របស់សមាគម នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្នុងស្រុកបារាយណ៍ ស្រុកតាំងគោក និងស្រុកសន្ទុក នៅសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្នងពិធីនេះផងដែរ ក៏មានការធ្វើបទបង្ហាញពីវាគ្មិនសំខាន់ៗ រួមមាន ៖ ១-លោកជំទាវ ឃួន ឃុនឌី ២-លោកជំទាវ លំ គន្ធារី ៣-លោកជំទាវ លឹម ផល្លា ដោយមានសភាសភាពចូលរួមសរុបចំនួន ៤៦នាក់។