ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ស្ថិតនៅសាលាសង្កាត់ទឹកល្អទី២ នៅថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីចាត់ចែងការងារចំពោះមុខ ជាមួយលោកមេភូមិទាំង១៣ ត្រូវចុះក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋសូមកុំធ្វេសប្រហេសដោយបន្តរួមគ្នាបង្កើនការគោរព អនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ និងបង្កលក្ខណៈលើកទឹកចិត្តឱ្យទៅចាក់វ៉ាក់សាំងដូសជម្រុញលើកទី៣ និងលើកទី៤ នៅតាមទីតាំងដែលបានរៀបចំរួច។ ព្រមជាមួយនោះក៏បានជូយឧបត្ថម្ភថវិកាប្រចាំខែមករាជូនសមាគមថែទាំមនុស្សចាស់ផងដែរ។