ឯកឧត្តម ទេព យុទ្ធី បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២ ០០០ ០០០ (ពីរលាន)រៀល ទៅឧបត្ថម្ភជូនឯកឧត្តម ញ៉ែម សាម៉ន សមាជិកគណៈកម្មការទី៩
នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតទ្បាវ តំណាងឯកឧត្តម អាយ ខន ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតទ្បាវ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២ ០០០ ០០០ (ពីរលាន)រៀល ទៅឧបត្ថម្ភជូនឯកឧត្តម ញ៉ែម សាម៉ន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាសមាជិកក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតទ្បាវ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងរាជធានីភ្នំពេញ។