ឯកឧត្តម ខៀវ មុត បានអញ្ជេីញទៅវត្តមង្គលមានលក្ខណ៍ ដេីម្បីជួប និងប្រគេនបច្ច័យចំនួន1000$
![](https://senate.gov.kh/wp-content/uploads/2022/02/0A29F16B-CE8E-4A2E-A2C1-79C893849756.jpeg)
![](https://senate.gov.kh/wp-content/uploads/2022/02/FA8CCB6E-6E31-4090-9F50-3AC86EDF5941.jpeg)
នាព្រឹក ថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជេីញទៅវត្តមង្គលមានលក្ខណ៍ ដេីម្បីជួប និងប្រគេនបច្ច័យចំនួន1000$ ដល់ព្រះចៅអធិការវត្តសម្រាប់ជួសជុលផ្លូវប្រវែង២០០០ម៉ែត្រ និងពិភាក្សាអំពីផែនការត្រៀមរៀបចំពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តមង្គលមានលក្ខណ៍ ស្ថិតនៅក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជេីង ស្រុកត្រាំកក់ ខេត្តតាកែវ នាពេលខាងមុខនេះ។