ឯកឧត្តម ម៉ាន់ ឈឿន ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញណក្ខន្ធសពនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពាជាតិ
 
ចែករំលែក ៖


នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពាជាតិ ដែលបានទទួលមរណភាព នាវេលាម៉ោង ១០:៤៥ នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យសពនាយឧត្តមសេនីយ៍ សុខ សារឿន ត្រូវបានប្រារព្ធធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅផ្ទះលេខ២៩៧ ស្ថិតនៅបញ្ជាការដ្ឋានកងអង្គរក្ស សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ