នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅសាលាខណ្ឌព្រែកព្នៅ រាជធានីធានីភ្នំពេញ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដឹកនាំដោយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាប្រធាន គណៈកម្មការទី២ព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាក្រុម បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំខណ្ឌ ព្រមទាំងប្រធានក្រុមប្រឹក្សាសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ចូលរួមសរុបចំនួន៦៥នាក់ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។