ឯកឧត្ដម គង់ សារាជ បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដមបណ្ឌិត ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង
នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា នឹងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាទី៧ បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដមបណ្ឌិត ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង ដេីម្បីត្រៀមរៀបចំកម្មវិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង៥ឃុំ របស់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នាពេលខាងមុខ ។