គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ច សិប្បកម្មតម្បាញ ខេត្តកំពង់ធំ
នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា(គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីសិប្បកម្មតម្បាញ កញ្ជើ ល្អី និងផលិតផលកែច្នៃដោយដៃ របស់សហគមន៍ប្រជាពលរដ្ឋ ដើម្បីលើកទឹកចិត្ត និងគាំទ្រផលិតផលក្នុងស្រុកក្នុងការផលិត បង្កើនចំណូលជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិសំបូរ ឃុំបូរី ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន