khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ នៅស្រុកកំចាយមារ ខេត្តព្រៃវែង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំក្របៅ ឃុំជាច ឃុំក្រញូង ឃុំស្មោងជើង និងឃុំស្មោងត្បូង នៅស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងារ ការគាំទ្រការអភិវឌ្ឍនានា ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានា ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ធ្វើសកម្មភាពឆ្ពោះឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលស្រុកកំចាយមារ និងក្រុមប្រឹក្សាឃុំ សរុបចំនួន ១០៥នាក់ ស្ត្រីចំនួន២០នាក់។
    ក្នុងឱកាសនោះ គណៈប្រតិភូបានឧបត្ថម្ភថវិកាជូនដល់សាលាឃុំទាំង៥ ក្នុងមួយឃុំៗទទួលបានថវិកាចំនួន ១លាន ២សែនរៀល សរុបថវិកាចំនួន៦លានរៀល និងប្រគល់អំណោយជូនក្រុមប្រឹក្សារឃុំជាស្ត្រីចំនួន២០រូប ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ