khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នាំយក ទេយ្យទានប្រគេនព្រះសង្ឃ និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត
     
    ចែករំលែក ៖

    ក្នុងដំណើរបេសកកម្មនៅទឹកដីខេត្តតាកែវ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម បានអញ្ជើញចូលថ្វាយបង្គំ និងនាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករ៥០គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកផ្លែឈើ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ទឹកសុទ្ធ០១កេស ព្រមទាំងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅក្នុងវត្តកោះអណ្តែត និងជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ក្រមា០១ និងថវិកាមួយចំនួនផងដែរ ស្ថិតក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail