នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខណ្ឌ និងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង១០នៃខណ្ឌទួលគោក នៅភោជនីយដ្ឋានឡាក់គីស្តារ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃសភាពការណ៍ជារួមក្នុងមូលដ្ឋានខណ្ឌ ពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាសង្កាត់ ក្នុងការចូលរួមសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ ក្នុងពិធីសំណេះសំណាលនេះផងដែរ ឯកឧត្តមក៏បានជម្រុញដល់ថ្នាក់ដឹកនាំខណ្ឌ ក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីពាក់ព័ន្ធ សូមបន្តយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង និងបន្តយកចិត្តទុកដាក់ចំពោះការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព នៅទូទាំងខណ្ឌទួលគោក និងត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុមានសិទ្ធិទៅបោះឆ្នោត ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីចួលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុននេះ។ ប្រភព៖នាយកដ្ឋានព័ត៌មាន