ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានប្រជុំផ្ទៃក្នុងក្រុមក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម ដើម្បីពិនិត្យ និងពិភាក្សាលើ៖
១-របាយការណ៍លទ្ធផលជួបសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពី “ការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ចំពោះគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំណុច “ នៅស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកកំពង់សៀម ក្រុងកំពង់ចាម ស្រុកកោះសូទិន និងស្រុកកងមាស ខេត្តកំពង់ចាម ។
២-របាយការណ៍សកម្មភាពរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានចុះជួប សំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ក្នុងភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។
៣-របាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមប្រចាំខែមេសា ឆ្នាំ២០២២៕
ប្រភព៖នាយកដ្ឋានព័ត៌មាន