គណៈកម្មការទី៣ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាអំពីកម្មវិធីបេសកកម្មរបស់គណៈកម្មការ ទៅខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ខាងមុខ
នៅសាលប្រជុំគណៈកម្មការទី៣ វិមានព្រឹទ្ធសភា នាថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១:០០ នាទីព្រឹក គណៈកម្មការទី៣ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាអំពីកម្មវិធីបេសកកម្មរបស់គណៈកម្មការ ទៅខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ខាងមុខ។