អាជ្ញាធរខេត្តកំពង់ធំ អញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់
 
ចែករំលែក ៖

ក្នុងឱកាសបំពេញបេសកកម្មនៅលើទឹកដីខេត្តកំពង់ធំ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញមកដល់ខេត្តកំពង់ធំដោយសុវត្ថិភាព និងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត និងឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ