គណៈប្រតិភូក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប
 
ចែករំលែក ៖

ក្នុងដំណើរបំពេញបេសកកម្មទស្សនៈកិច្ចលើទឹកដីខេត្តសៀមរាប និងទស្សនាប្រាសាទនានារួចមក នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ គណៈប្រតិភូក្រុមមិត្តអន្តរសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា អមដំណើរដោយលោកជំទាវ អ៊ុំ សូម៉ានីន សមាជិកាក្រុមអន្តរសភាមិត្តភាពកម្ពុជា-បារាំង និងជាសមាជិកាព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តបានស្វាគមន៍យ៉ាងកក់ក្តៅ រៀបចំពិធីពិសារអាហារសាមគ្គី ជូនដល់គណៈប្រតិភូ នៅភោជនីយដ្ឋានម្លិះ ដែលស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ