នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ អ៊ុំ សូម៉ានីន សមាជិកាក្រុមអន្តរសភាមិត្តភាពកម្ពុជា-បារាំង និងជាសមាជិកាព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លីម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញអមដំណើរគណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុម ចូលជួបសម្ដែងការគួរសមជាមួយនឹងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា ក្នុងឱកាសដែលឯកឧត្តម វ៉ាំងសង់ អេប្លេ ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។
ប្រភព៖នាយកដ្ឋានព័ត៌មាន