khmer eng
  • ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារទទួលបន្ទុកការសើរើលក្ខន្តិកៈ APF តាមប្រព័ន្ធនិម្មិត
     
    ចែករំលែក ៖

    នារាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំពិសេស៣ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិកនៃក្រុមការងារទទួលបន្ទុកសើរើលក្ខន្តិកៈ APF (Assemblee Parlementaire de la Francophonie) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមទទួលបន្ទុកការសើរើលក្ខន្តិកៈ APF ក្រោមអធិបតីភាពឯកឧត្តម Christophe-André FRASSA 

    ប្រធានគណៈកម្មការនយោបាយ APF និងជាប្រធានក្រុមការងារទទួលបន្ទុកការសើរើលក្ខន្តិកៈ APF តាមប្រព័ន្ធវីដេអូ នៅខេត្តកេបិច ប្រទេសកាណាដា។

    កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណង គឺរកដំណោះស្រាយរួមគ្នាមួយដើម្បីយកសេចក្តីសម្រេចនៃការសើរើលក្ខន្តិកៈ APF ឆ្លង់មហាសន្និបាទ APF ដែលប្រព្រឹត្តទៅនាខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមប្រព័ន្ធនិម្មិត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញចែកធុងចម្រោះទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ចូលជួបសម្តែងការគួរសម
    thumbnail
     
    សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ ជូនចំពោះលោក កាន វ៉ាន់ដេត ត្រូវជាកូនប្រុសបង្កើតលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា