គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពអ្នកម្នាង ឌួង ឌីយ៉ាត
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ អ៊ុំ សូម៉ានីន សមាជិកាព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពអ្នកម្នាង ឌួង ឌីយ៉ាត ដែលបានទទួលមរណភាព កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១:៣៩នាទីព្រឹក ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ ។
សពអ្នកម្នាង ឌួង ឌីយ៉ាត នឹងត្រូវតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន