ឯកឧត្តម យ៉ង់ សែម ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨
នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២:៤៥នាទី នៅសាលប្រជុំគណៈកម្មការទី១ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មកាទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី៨ ដើម្បីៈ ១-ស្តាប់សេចក្តីរាយការណ៍របស់មន្ត្រី អំពីវឌ្ឍនភាព នៃការរៀបចំកម្មវិធីជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតយុទ្ធជន និវត្តជន ចាស់ជរា ជនពិការ និងយុវជនក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តក្រចេះ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ខាងមុខ។