khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំគោកត្រប់ រួមជាមួយប្រជាការពារភូមិ ឃុំ ដឹកនាំដោយលោក គង់ បឿន ប្រធានក្រុមប្រឹក្សាឃុំ ដើម្បីឈ្វេងយល់អំពីការត្រៀមលក្ខណៈសម្បត្តិក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ ក្នុងរយៈពេលនៃការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ស្ថិតនៅសាលាឃុំត្រគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
    នាឱកាសនោះផងដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាជូនដល់ក្រុមប្រឹក្សាឃុំចំនួន ៧០,៦៨០,០០០រៀល សម្រាប់បម្រើឱ្យការអភិវឌ្ឍភូមិ ឃុំ និងរៀបចំអាហារការងារដល់អាជ្ញាធរមូលដ្ឋាន ពិសេសបងប្អូនប្រជាការពារ ដែលតែងតែយកកម្លាំងកាយចិត្ត និងពេលវេលា ថែរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាក់សាធារណៈជូនប្រជាពលរដ្ឋ និងឧបត្ថម្ភដល់អាជ្ញាធរស្រុកកណ្តាលស្ទឹង ថវិកាចំនួន ២៦,២០០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ៩៦,៨៨០,០០០រៀល (កៅសិបប្រាំមួយលាន ប្រាំបីសែន ប្រាំបីម៉ឺនរៀល)។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រៀបចំពិធីសំណេះ សំណាលជាមួយអង្គបោះឆ្នោតនៃក្រុមប្រឹក្សាឃុំទាំង១៣ ក្នុងស្រុកទឹកឈូ
    thumbnail
     
    សម្តេចតេជោ ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរាជទូតពិសេសទទួលបន្ទុក កសាងសន្តិភាព នៃរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម មួង ប៉យ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងក្រុមគ្រួសារបានអញ្ជើញនាំយកទេយ្យវត្ថុ គ្រឿងឧបរិភោគ និងច្ច័យមួយចំនួនទៅប្រកេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌវេនទី៨ នៅវត្តនាគវ័ន្តគិរីរតនារាម
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន បានអញ្ជើញដឹកនាំកិច្ចប្រជុំ អំពីការបែងចែកកញ្ចប់គ្រូបង្រៀនកិច្ចសន្យាទៅតាមស្រុកនីមួយៗ នៅការិយាល័យគ្រូបង្រៀនឥស្លាមខេត្តក្រចេះ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញនាំយកទេយ្យទាន ទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តជុំគៀល