khmer eng
  • គណៈកម្មការទី១ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមជាមួយរដ្ឋបាលខេត្តក្រចេះ បានរៀបចំប្រារព្វពិធីអបអរសាទរខួបលើកទី៧៣ នៃទិវាកុមារអន្តរជាតិ ១មិថុនា ២០២២
     
    ចែករំលែក ៖


    នាព្រឹកថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា(គណៈកម្មការទី១) និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សហការជាមួយរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីអបអរសាទរខួប លើកទី៧៣ នៃទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម នៅសាលាបឋមសិក្សារកាកណ្តាល ស្ថិតក្នុងសង្កាត់រកាណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តក្រចេះ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សមកពីសាលាបឋមសិក្សារកាកណ្តាល អនុវិទ្យាល័យរកាកណ្តាល និងមតេយ្យធនធាន សរុបចំនួន ៧៥៥នាក់ ដោយមានការសម្តែងសិល្បៈពីក្រុមកុមារតូចៗចំនួន៥ក្រុមផងដែរ។
    អង្គពិធីនេះ ប្រព្រឹត្តទៅដោយមានការឡើងអានបុព្វកថារដ្ឋធម្មនុញ្ញដោយលោកស្រី ស៊ាង ភីណា នាយិកាមត្តេយ្យធនធាន និងបន្ទាប់ពីមតិស្វាគមន៍របស់លោកជំទាវ ខាំ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះរួចមក ឯកឧត្តម យ៉ង់ សែម បានថ្លែងបើកអង្គពិធី ដោយមានប្រសាសន៍លើកឡើងពីប្រវត្តិទិវាកុមារអន្តរជាតិ អំពីការយកចិត្តទុកដាក់ពីសំណាករាជរដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិកុមារ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា កតិកាសញ្ញា អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ។
    បន្ទាប់មកទៀតឯកឧត្តម យ៉ង់ សែម បានមានមតិផ្តាំផ្ញើ និងបិទអង្គពិធី ដោយអានព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ដែលផ្ញើជូនជនរួមជាតិឱ្យអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុស្សទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ ខិតខំរៀនសូត្រ ស្រាវជ្រាវចំណេះវិជ្ជា និងថែរក្សាកិត្តិយសប្រពៃណីខ្មែរ។
    ក្នុងឱកាសនោះ ឯកឧត្តម យ៉ង់ សែម បានជូនសៀវភៅរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រមាមានរូបនិម្មិតសញ្ញា(Logo)ព្រឹទ្ធសភាដល់នាយិកាបឋមសិក្សារកាកណ្តាល សាលាអនុវិទ្យាល័យរកាកណ្តាល និងមត្តេយ្យធនធាន ព្រមទាំងឧបត្ថម្ភថវិកាចំនួន ១លានរៀលដល់ការរៀបចំកម្មវិធី ជូនសាលាបឋមសិក្សារកាកណ្តាលចំនួន ១លានរៀល,ក្រុមសិល្បៈកុមារ ៤ក្រុមចំនួន ១លាន ២សែនរៀល,ប្រជាការពារចំនួន ១០ម៉ឺនរៀល និងកំលាំងនគរបាលការពារចំនួន ១០ម៉ឺនរៀល៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ