
នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទីព្រឹក ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយអាយប៉ាលើកទី១៣ (The 13th AIPA Caucus Meeting) ក្រោមប្រធានបទចំនួន២៖ ១.ការអនុវត្តលើសេចក្តីសម្រេច នៃមហាសន្និបាតអាយប៉ាលើកទី៤២
២.កិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចឌីជីថលក្នុងអាស៊ានក្រោយវិបត្តិកូវីដ-១៩ ។