ឯកឧត្តមឡាន់ ឆន អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារជាមួយរដ្ឋបាលស្រុកអូរាំងឪខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យទី២៦ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឡាន់ ឆន លេខាធិ
ការគណៈកម្មការទី១០ ព្រឹទ្ធសភា សមាជិកក្រុមសមាជិកព្រឹទ្ធសភា
ភូមិភាគទី២ បានអញ្ជើញជា
គណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ ក្នុងអំឡុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅមូលដ្ឋានស្រុកអូរាំងឪ។

កិច្ចប្រជុំខាងលើបានប្រព្រឹត្តិទៅធ្វើនៅសាលាស្រុកស្រុកអូររាំងឪ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកអូររាំងឳ ព្រមជាមួយថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុក ក្រុមការងារយុវជនចុះជួយស្រុក និងចុះជួយឃុំទាំង៧របស់ស្រុក។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ