ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល ប៊ែលហ្ស៊ិក នៅទីក្រុងហ្គីហ្គាលី ប្រទេសរវ៉ាន់ដា
នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី (ម៉ោងនៅទីក្រុងហ្គីហ្គាលី) នៅសណ្ឋាគារ Radisson Blu ទីក្រុងហ្គីហ្គាលី ប្រទេសរវ៉ាន់ដា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល ដឹកនាំដោយឯកឧត្តម Rudy Demotte ប្រធានសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល ប៊ែលហ្ស៊ិក
និងជាប្រធានក្រុមមិត្តភាពកម្ពុជា-សភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល ស្តីអំពី៖
១-ការផ្លាស់ប្តូរទៅវិញទៅមកពាក់ព័ន្ធនឹងសភាពការណ៍បច្ចុប្បន្នភាព
ទូទៅ ដូចជា នយោបាយ សេដ្ឋកិច្ច-សង្គម និងកិច្ចការវប្បធម៌។
២-ការកំណត់កាលបរិច្ឆេទទស្សនកិច្ចការងារនៅសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល យោងតាមអនុស្សារណៈយោគយល់ស្តីពី ការបង្កើតក្រុមមិត្តភាពទាំងពីរ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។