khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញគោរពវិញ្ញាក្ខន្ធសព លោកជំទាវ ឈុំ ច័ន្ទសុខ សមាជិកក្រុមប្រឹក្សាខេត្ត ជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញគោរពវិញ្ញាក្ខន្ធសព លោកជំទាវ ឈុំ ច័ន្ទសុខ សមាជិកក្រុមប្រឹក្សាខេត្ត ជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងជាអនុប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលបានទទួល មរណភាពកាលថ្ងៃពុធ ទី០៣ ខៃសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។ ឯកឧត្តម បានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ឧត្តមភរិយា បាត់បង់ម្ដាយ បាត់បង់ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងបាត់បង់កុលធិតាខ្មែរដ៏ឆ្នើមមួយរូបប្រកបដោយមនសិការស្នេហា ជាតិមាតុភូមិ។ ពិធីបុណ្យសពប្រព្រឹត្តទៅនៅគេហដ្ឋានសព ស្ថិតក្នុងភូមិឡទឹកត្រី សង្កាត់ ក្រុង ខេត្តកំពង់ឆ្នាំង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ