khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល ពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងថ្លែងអំណរគុណ របស់សម្ដចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ ២០២២ ស្ថិតនៅសាលាឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល ពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងថ្លែងអំណរគុណ របស់សម្ដចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា ជាមួយក្រុមប្រឹក្សាឃុំកំពង់អុស ស្មៀនឃុំ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រធានភូមិទាំង០៥ ក្នុងឃុំ។ បន្ទាប់ពីបានស្ដាប់របាយការណ៍ពីសភាពការណ៍ទូទៅ រួចមក ឯកឧត្តមបានសម្តែងការកោតសរសើរ ចំពោះកិច្ចខិតខំបំពេញភារកិច្ចលេចចេញស្នាដៃជាច្រើនក្នុងការដោះ ស្រាយសំណូមពរ និងតម្រូវការប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាឃុំ និងបានសំណូមពរសុំឲ្យមានការប្រែប្រួលថ្មីៗថែមទៀត បន្តខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់ទាន់ពេល រក្សាសាមគ្គីភាពឯកភាព អនុវត្តការងារតាមបទបញ្ជាផ្ទៃក្នុង តាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ក្ដាប់ និងដោះស្រាយសភាពការណ៍ ឬសុំយោបល់ថ្នាក់លើ និងអនុវត្តរបបរាយការណ៍ឲ្យបានទៀងទាត់។ អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យទទួលបានលទ្ធផលល្អ បន្ដដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការឲ្យសះជា ជូនប្រជាពលរដ្ឋឲ្យលោកស្ងប់ចិត្ត ជម្រុញការងារធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនិងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសដូលដ្ឋាន និងដូសជំរុញ ការរស់នៅតាមគន្លងថ្មី ដោយរៀបចំបរិស្ថាន អនាម័យ បរិភោគស្អាត និងពិសារទឹកឆ្អិន។ ចុងបញ្ចប់ ឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់អ្នកចូលរួម និងថវិកាសម្រាប់មូលនិធិសង្គហធម៌ឃុំផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ