khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញជាអធិបតីក្នុងពិធីសុំម្ចាស់ទឹកម្ចាស់ដី និងប្រកាសបើកការដ្ឋានសាងសង់បណ្ណាល័យមួយខ្នង ជូនសាលាបឋមសិក្សាបឹងក្អែក
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញជាអធិបតីក្នុងពិធីសុំម្ចាស់ទឹកម្ចាស់ដី និងប្រកាសបើកការដ្ឋានសាងសង់បណ្ណាល័យមួយខ្នង ជូនសាលាបឋមសិក្សាបឹងក្អែក ស្ថិតនៅភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងកោតសរសើរដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្ស ដោយស្មារតីទទួលខុសត្រូវខ្ពស់ ទោះស្ថិតក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ។ ប្រទេសជាតិមួយមានការរីកចម្រើនជឿនលឿនទៅបាន គឺអាស្រ័យលើកក្តាធនធានមនុស្សសម្បូរបែបប ប្រកបដោយគុណភាព គុណធម៌ ធ្វើជាគំរូ និងការទទួលខុសត្រូវ។ ការផ្តល់ជូនបណ្ណាល័យនាពេល គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងលើកស្ទួយវិស័យអប់រំ ដើម្បីរួមចំណែក្នុងការបណ្តុះបណ្តាលធនធានមនុស្ស យើងបន្តរួបរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។ សូមជម្រាបជូនថា បណ្ណាល័យនេះ មានបណ្តោយប្រវែង៨,២០ម៉ែត្រ ទទឹងប្រវែង៦,៣០ម៉ែត្រ កម្ពស់មួយជាន់ ដំបូលប្រកក្បឿង គម្រោងចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជា២០.០០០ដុល្លារអាមេរិក។ នាឱកាសនោះ ឯកឧត្តមប្រធាន និងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសម្រាប់វេណបិណ្ឌនាពេលខាងមុខ និងអ្នកចូលរួមផងដែរ អស់ថវិកាចំនួន៣.០០០.០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា